តំណាងសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួម សិក្ខាសាលាស្តីពី “ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍តំណាងនែករដ្ឋាភិបាល និងផ្នែកឯកជន​, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាលសិក្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងតំណាងសមាគម ក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ផេង គន្ធាបូរី និងកញ្ញា គង់ សម្ភស្ស – អនុប្រធាន ក្នុងនាមសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ដែលជាតំណាងឲ្យលោកជំទាវ ជីប យុទ្ធារី ប្រធានសមាគម។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បី៖

១. កំណត់ទីផ្សារទេសចរណ៍អាទិភាព និងទីផ្សារដែលមានសក្តានុពលសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២៧-២០២៨

២. ស្វែងយល់អំពីនិន្នាការធ្វើដំណើរដែលជះឥទ្ធិពលលើតម្រូវការទេសចរណ៍ក្នុងស្រុក

៣. ពិនិត្យមើលបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាស និងតម្លៃ

៤. ពិនិត្យលើការយល់ឃើញរបស់ភ្ញៀវទេសចរ ការយល់ច្រឡំផ្សេងៗ និងឧបសគ្គក្នុងការកក់ការធ្វើដំណើរ និង

៥. ដាក់ចេញនូវអនុសាសន៍ជាក់ស្ដែង ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទេសចរណ៍របស់កម្ពុជា។

សូមជម្រាបជូនថា ក្នុងកាលៈទេសៈដែលវិស័យទេសចរណ៍របស់កម្ពុជាកំពុងបន្តការងើបឡើងវិញ ឧស្សាហកម្មនេះកំពុង ឈានចូលដល់ដំណាក់កាលយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែផ្តោតលើការបង្កើនចំនួនភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ

ប៉ុន្តែថែមទាំងផ្តោតលើការកំណត់ប្រភពទីផ្សារឱ្យបានត្រឹមត្រូវ ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍។

ក្នុងបរិបទនៃការប្រកួតប្រជែងនៅក្នុងតំបន់ យើងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រែប្រួលនៃនិន្នាការធ្វើដំណើរ ចំណូលចិត្តទីផ្សារ និងកត្តា រចនាសម្ព័ន្ធដែលមានឥទ្ធិពលលើការជ្រើសរើសគោលដៅទេសចរណ៍ រួមមាន៖ ការតភ្ជាប់ផ្លូវអាកាស តម្លៃ និងការកំណត់ទីតាំងផលិតផលទេសចរណ៍។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងដើរតួរជាវេទិកាដើម្បីបង្ហាញទិសទស្សនទានសម្រាប់វិស័យឯកជន រដ្ឋ លើទីផ្សារ

ទេសចរណ៍អាទិភាពរបស់កម្ពុជា ជាមួយគ្នានឹងជម្រើសដំណោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលប៉ះពាល់ ដល់សមត្ថភាពប្រកួតប្រជែង។ ធាតុចូលដែលទទួលបាននឹងរួមចំណែកក្នុងការកំណត់ទិសដៅទេសចរណ៍ កម្ពុជាឆ្ពោះទៅឆ្នាំ ២០២៧-២០២៨ ដោយធានានូវវិធីសាស្ត្រអភិវឌ្ឍន៍ទីផ្សារដែលមានគោលដៅច្បាស់លាស់ ប្រកួតប្រជែង និងមាននិរន្តរភាព។

តាមរយៈសិក្ខានេះក៏មានការធ្វើការពិភាក្សាដែលមានការចូលរួមពីតំណាងវិស័យសំខាន់ៗនៃប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ក្រោមប្រធានបទសំខាន់ៗរួមមាន៖ ១. និន្នាការធ្វើដំណើរសកល និងតំបន់ ដែលជះឥទ្ធិពលលើតម្រូវការក្នុងវិស័យទេសចរណ៍មកកម្ពុជា, ២. ការកំណត់ប្រភពទីផ្សារអាទិភាព (ទីផ្សារដែលមានស្រាប់ និងទីផ្សារដែលមានសក្តានុពល), ៣. តួនាទីនៃការតភ្ជាប់ផ្លូវអាកាស និងតម្លៃ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង, ៤. តម្រូវការរបស់ភ្ញៀវទេសចរ និងបញ្ហាប្រឈមក្នុងការកក់ការធ្វើដំណើរ, ៥.

បញ្ហាប្រឈមក្នុងការបំប្លែង «ចំណាប់អារម្មណ៍» ឱ្យទៅជា «ការធ្វើដំណើរជាក់ស្ដែង», ៦. ការរៀបចំផលិតផល និងសមត្ថភាពប្រកួតប្រជែង ជាមួយទេសចរណ៍ក្នុងតំបន់, និង ៧.ឱកាស និងដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងជំហររបស់កម្ពុជា៕

ពត៍មាន​ផ្សេង​ទៀត

លោកជំទាវ ជីប យុទ្ធារី បានលើកទឹកចិត្តអ្នកផលិតខ្មែរអោយកាន់តែផុសផុលបន្ថែមទៀត ក្នុងឱកាសដែលម៉ាតខ្មែរបានបើកសាខាថ្មីគោកឃ្លាង

នារសៀថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំជំនួបរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (Business to Business) សំដៅផ្គូរផ្គងអ្នកផលិតនិងអ្នកចែកចាយផលិតផលខ្មែរសហការគ្នាលើកស្ទួយកិត្យានុភាពជាតិ។ ក្នុងជំនួបនោះដែរមានការចូលរួមពីលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ដែលជាម្ចាស់សិប្បកម្មម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ និងម៉ាតខ្មែរ។ ជាលទ្ធផល ម៉ាតខ្មែរនឹងលើកស្ទួយផលិតផលខ្មែរតាមរយៈការដាក់លក់ផលិតផលម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ...

កម្ពុជាត្រៀមខ្លួនតាំងបង្ហាញ «ស្នាមញញឹមខ្មែរ-ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក

កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងតាំងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមខ្មែរហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលលោក តាមរយៈព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Village de la Francophonie) ជំរុញឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែរីកលូតលាស់។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ទេសចរណ៍ តាមរយៈការបង្ហាញស្នាដៃច្នៃម្ហូបអាហារ ការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជាទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ៩០ ប្រទេស ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់...

លោកជំទាវ ជីប យុទ្ធារី អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក)

ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ, មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ" រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

កិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការរៀបចំកិច្ចពិភាក្សាស្តីពី «គោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) នៅកម្ពុជា» សម្រាប់វិស័យឯកជន។ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដឹកនាំអនុប្រធាន សមាជិក...