លោក-អ្នក មិនត្រឹមតែបានប្រើដើម្បីលើកសម្រស់ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ចំណូល !ផលិតផលសម្រស់របស់ប្រទេសសិង្ហបុរី ទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់អតិថិជន ក្នុងពិព័រណ៍ផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care និងកំពុងផ្គូផ្គងដៃគូអាជីវកម្ម-ពាណិជ្ជកម្មយ៉ាងសកម្ម

ផលិតផលគ្រឿងសម្អាង លើកសម្រស់ ច្រើនមុខ ច្រើនប្រភេទ របស់ប្រទេសសិង្ហបុរី នាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដោយសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ សហការជាមួយ ក្រុមហ៊ុន R3 International ម្ចាស់ដើម នៃប្រទេសសិង្ហបុរី ទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយប្រសិនបើ លោក-អ្នក ចាប់អារម្មណ៍ធ្វើពាណិជ្ជកម្ម ឬចាប់ដៃគូពាណិជ្ជកម្ម សមាគមអភិវឌ្ឍន៍នឹងសម្របសម្រួលបច្ចេកទេសផ្សេងៗ និងផ្លូវច្បាប់ ខណៈ ក្រុមហ៊ុន R3 International ដែលជាម្ចាស់ដើម មានទស្សនៈវិស័យថា ចង់ឱ្យប្រជាជនកម្ពុជា មិនត្រឹមតែបានប្រើផលិតផលនេះប៉ុណ្ណោះទេ គឺចង់ឱ្យ លោក-អ្នក ទទួលបានប្រាក់ចំណូលពីផលិតផលទាំងនេះទៀតផង គឺដៃគូពាណិជ្ជកម្ម។

ជាក់ស្ដែង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ កម្មវិធីពិព័រណ៍ផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ  ប្រកបដោយរលូនជោគជ័យ ព្រោះមានអតិថិជនជាច្រើនបានទៅសាកល្បងជាក់ស្ដែងនូវបច្ចេកទេសអ្នកជំនាញរបស់ Skin Care R 3 R ម៉ាស្សាមុខ ម៉ាស្សាដៃ-ជើង ធ្វើឱ្យស្បែកកាន់តែ ស.រលោង ភ្លឺស្រស់ស្អាត។

ផលិតផលសម្រស់របស់ប្រទេសសិង្ហបុរី ដែលផលិតដោយក្រុមហ៊ុន R3 International មានច្រើនម៉ាក ច្រើនប្រភេទ ម៉ាក់សញ្ញាសម្គាល់ R 3 R ជាដើម , ត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាផ្ដាច់មុខដោយ សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ, សមាគមមានគោលការណ៍ផ្គូផ្គង លោក-អ្នក ចាប់ដៃគូ អាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ ប្រកបដោយសក្ដានុពល។

លោក អឺនី ឈូ ( Ernie Chu ) អគ្គនាយកក្រុមហ៊ុន R3 International  បានថ្លែងទៅកាន់អតិថិជនគ្រប់រូប ជាពិសេសដៃគូពាណិជ្ជកម្ម ថា យើងខ្ញុំក្នុងនាមជាក្រុមហ៊ុន ពីរជាមិនចង់ឲ្យលោក-អ្នក គ្រាន់តែប្រើប្រាស់ផលិតផលសម្រស់សិង្ហបុរី របស់ក្រុមហ៊ុន R3 International នេះ ដើម្បីលើកសម្រស់ ឬថែរក្សាសម្រស់តែមួយមុខប៉ុណ្ណោះទេ យើងខ្ញុំថែមទាំងចង់ឱ្យអ្នកទាំងអស់គ្នាទទួលបានដៃគូពាណិជ្ជកម្មនៅទីនេះ ដើម្បីធ្វើអាជីវកម្ម សេវាកម្ម ជាមួយក្រុមហ៊ុន R3 International ទទួលបានប្រាក់ចំណេញបន្ថែមទៀត។

គួររំលឹកថា ក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care លោកជំទាវ ផេង គន្ធាបូរី អនុប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានថ្លែងថា សមាគម នឹងធ្វើប្រតិបត្តិការក្នុងគោលដៅ ឱ្យលោក-អ្នក ដែលជាប្រធានក្រុមហ៊ុន សហគ្រិនភាព ពាណិជ្ជករ អាជីវករ វិនិយោគិន និងអតិថិជនទូទៅ ដែលមានចំណាប់អារម្មណ៍លើ ជំនួញ-អាជីវកម្មផ្សេងៗ ពាក់ព័ន្ធនឹងផលិតផលសម្រស់នេះ ធ្វើយ៉ាងណា បានជួបជុំគ្នា ពិភាក្សា រិះរកវិធីសាស្ត្រ មធ្យោបាយ ឆ្ពោះទៅរីកចម្រើនទាំងអស់គ្នា។

” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” នឹងជួយសម្របសម្រួល គាំទ្រដល់សមាជិកសមាគម ក្នុងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាព  ក្នុងភាពជាដៃគូជាមួយ អតិថិជនទូទៅ អាជីវករ-ពាណិជ្ជករ ក្រៅប្រទេស ក្នុងប្រទេស សំដៅបង្កលក្ខណៈងាយស្រួល ក្នុងកិច្ចការអភិវឌ្ឍន៍ ឆ្ពោះទៅរកការរីកចម្រើនទាំងអស់គ្នា៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

ពត៍មាន​ផ្សេង​ទៀត

លោកជំទាវ ជីប យុទ្ធារី បានលើកទឹកចិត្តអ្នកផលិតខ្មែរអោយកាន់តែផុសផុលបន្ថែមទៀត ក្នុងឱកាសដែលម៉ាតខ្មែរបានបើកសាខាថ្មីគោកឃ្លាង

នារសៀថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំជំនួបរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (Business to Business) សំដៅផ្គូរផ្គងអ្នកផលិតនិងអ្នកចែកចាយផលិតផលខ្មែរសហការគ្នាលើកស្ទួយកិត្យានុភាពជាតិ។ ក្នុងជំនួបនោះដែរមានការចូលរួមពីលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ដែលជាម្ចាស់សិប្បកម្មម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ និងម៉ាតខ្មែរ។ ជាលទ្ធផល ម៉ាតខ្មែរនឹងលើកស្ទួយផលិតផលខ្មែរតាមរយៈការដាក់លក់ផលិតផលម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ...

កម្ពុជាត្រៀមខ្លួនតាំងបង្ហាញ «ស្នាមញញឹមខ្មែរ-ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក

កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងតាំងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមខ្មែរហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលលោក តាមរយៈព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Village de la Francophonie) ជំរុញឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែរីកលូតលាស់។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ទេសចរណ៍ តាមរយៈការបង្ហាញស្នាដៃច្នៃម្ហូបអាហារ ការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជាទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ៩០ ប្រទេស ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់...

លោកជំទាវ ជីប យុទ្ធារី អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក)

ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ, មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ" រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

កិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការរៀបចំកិច្ចពិភាក្សាស្តីពី «គោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) នៅកម្ពុជា» សម្រាប់វិស័យឯកជន។ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដឹកនាំអនុប្រធាន សមាជិក...