Admin

16 ប្រកាស
0 យោបល់

Mr. TRAN VAN THANG

Mrs. THACH THI DIEU HIEN

ZHEN CHENGYA

សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិចុះ MOU ជាមួយមន្ទីរពេទ្យជោរៃភ្នំពេញសម្រាប់ការបញ្ចុះតម្លៃព្យាបាលដល់សមាជិកសមាគម

នៅពេលនេះ សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ហៅកាត់ CIAECD បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យជោរៃភ្នំពេញដោយ​ផ្តល់​​ឱកាសដល់សមាជិករបស់សមាគមទទួលបានការបញ្ចុះតម្លៃនៅពេលទៅទទួលការព្យាបាល​នៅមន្ទីរពេទ្យជោរៃភ្នំពេញ។ ដោយមើលឃើញពីសារៈសំខាន់នៃភាពដៃគូគ្នា​​សមាគម​អភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ និងមន្ទីរពេទ្យជោរៃភ្នំពេញ​សហការគ្នា និងមានគោលដៅរួមធ្វើយ៉ាងណាឱ្យសមាជិករបស់សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិទាំងអស់ទទួលបានសេវាកម្មពិនិត្យ និង ព្យាបាលជំងឺប្រកបដោយគុណភាពនៅមន្ទីរពេទ្យជោរៃភ្នំពេញជាមួយនឹងការបញ្ចុះថ្លៃ១០ភាគរយ។ ការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគម និងមន្ទីរពេទ្យខាងលើនេះដែរ នឹងត្រូវ​អនុវត្តមានរយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០២៦នេះរហូតដល់ដំណាច់ឆ្នាំ២០២៨ ក្នុងនោះអ្នកជំងឺដែលជាសមាជិករបស់សមាគម​អភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ទាំងអស់នៅពេលទៅទទួលការពិនិត្យ ឬព្យាបាលជំងឺនៅមន្ទីរពេទ្យជោរៃភ្នំពេញ​ដោយគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអមជាមួយកាតសមាជិកសមាគម ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគម​អភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ថ្នាក់ដឹកនាំសមាគមដែលតែងតែយកចិត្តទុកដាក់...

តំណាងសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួម សិក្ខាសាលាស្តីពី “ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់...

ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប

កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប ទីតាំងនៅភូមិ តាំងស្រឹង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ជាជនជាតិចិន ភាគហ៊ុនជប៉ុន ចំពោះថ្មម៉ាបទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន និងអាមេរិក ព្រោះរោងចក្រនេះជារោងចក្រឡើងផ្សារហ៊ុនប្រទេសចិន...

ដំណើរទស្សនកិច្ច លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” នៅរោងចក្រកែច្នៃតំណាប់ស្វាយ ឆ្ពោះទៅស្វែងរក ទីផ្សារការងារ-តម្លៃ ដៃគូពាណិជ្ជកម្ម ជួយធុរជន និងប្រជាកសិករខ្មែរ !

លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន " សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ " បានដឹកនាំក្រុមការងារ ចុះធ្វើទស្សនកិច្ចនៅទីតាំងក្រុមហ៊ុនរោងចក្រទំណាប់ស្វាយ ដើម្បីស្វែងយល់ និងបានឃើញផ្ទាល់ភ្នែកអំពីចង្វាក់ផលិតកម្ម ក្នុងគោលបំណងកៀងគរសមាជិកចូលក្នុងសមាគមន៍ ក៏ដូចស្វែងរកដៃគូរពាណិជ្ជកម្ម អាជីវកម្ម និងជួយស្វែងរកកន្លែងការងារជូនប្រជាកសិករ និងទីផ្សារ-តម្លៃ ដែលកសិករដាំ ឬផលិត ហើយលក់ឱ្យរោងចក្រនេះ។  ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនាពេលថ្មីៗនេះ ចុះដល់ផ្ទាល់ទីតាំងរោងចក្រ ឈ្មោះ ខេមបូឌាន ស៊ីង ខេន...