ដំណើរទស្សនកិច្ច លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” នៅរោងចក្រកែច្នៃតំណាប់ស្វាយ ឆ្ពោះទៅស្វែងរក ទីផ្សារការងារ-តម្លៃ ដៃគូពាណិជ្ជកម្ម ជួយធុរជន និងប្រជាកសិករខ្មែរ !

លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” បានដឹកនាំក្រុមការងារ ចុះធ្វើទស្សនកិច្ចនៅទីតាំងក្រុមហ៊ុនរោងចក្រទំណាប់ស្វាយ ដើម្បីស្វែងយល់ និងបានឃើញផ្ទាល់ភ្នែកអំពីចង្វាក់ផលិតកម្ម ក្នុងគោលបំណងកៀងគរសមាជិកចូលក្នុងសមាគមន៍ ក៏ដូចស្វែងរកដៃគូរពាណិជ្ជកម្ម អាជីវកម្ម និងជួយស្វែងរកកន្លែងការងារជូនប្រជាកសិករ និងទីផ្សារ-តម្លៃ ដែលកសិករដាំ ឬផលិត ហើយលក់ឱ្យរោងចក្រនេះ។ 

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនាពេលថ្មីៗនេះ ចុះដល់ផ្ទាល់ទីតាំងរោងចក្រ ឈ្មោះ ខេមបូឌាន ស៊ីង ខេន ស៊ី ភីន ឯ.ក គ្រប់គ្រងដោយជនជាតិចិន ផលិតតំណាប់ស្វាយ និងស្វែងរកទិញចូលនៅផ្លែស្វាយល្អៗមានគុណភាពពីប្រជាកសិករទៀតផង, ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរោងចក្រផលិតតំណាប់ស្វាយមួយនេះ មានបុគ្គលិកបម្រើការតែចំនួនជាង ១០០នាក់ប៉ុណ្ណោះ ហើយមានតម្រូវការបុគ្គលិកបន្ថែមជាង ១០០នាក់ទៀត, នេះបើតាមការឱ្យដឹងពីសំណាក់ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” ។ 

លោកជំទាវឧកញ៉ាប្រធានសមាគម បានឱ្យដឹងទៀតថា រោងចក្រផលិតតំណាប់ស្វាយ ខេមបូឌាន ស៊ីង ខេន ស៊ី ភីន ឯ.ក នេះ បានប្រមូលទិញផលិតផលផ្លែស្វាយពីប្រជាកសិករខ្មែរ រួចហើយកែច្នៃជាតំណាប់ស្វាយ នាំចេញទៅទីផ្សារប្រទេសចិន, សព្វថ្ងៃរោងចក្រកមានគំរោងពង្រីកការប្រមូលទិញស្វាយស្រស់ប្រចាំថ្ងៃពី ៦០តោន ទៅដល់ ១០០តោនក្នុងមួយថ្ងៃ នៅឆ្នាំ២០២៧ខាងមុខ។ ដូច្នេះគោលបំណងលោកជំទាវប្រធានសមាគម ដែលមកទស្សនកិច្ចនៅរោងចក្រនេះ គឺដូចបានជម្រាបពីខាងលើរួចមកហើយ ក្រៅពីពិនិត្យមើលផ្ទាល់ពីចង្វាក់ផលិតកម្ម គឺដើម្បីកៀងគរ ក្រុមហ៊ុន សហគ្រាស រោងចក្រផ្សេងៗចូលជាសមាជិករបស់សមាគម និងស្វែងរកដៃគូរអាជីវកម្មជូនប្រជាកសិករខ្មែរ និងធុរជនផ្សេងៗ។ 

ជាចុងក្រោយ លោកជំទាវប្រធានសមាគម បានឱ្យដឹងថា លោកជំទាវ បានជម្រាបជូនពីតម្រូវការកម្មកររបស់រោងចក្រ ខេមបូឌាន ស៊ីង ខេន ស៊ី ភីន ឯ.ក ខាងលើ ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចរាល់ហើយ, ហើយក្រសួងសម្ដែងនូវភាពរីករាយសហការ និងស្នើសុំកិច្ចសហការពីលោកជំទាវវិញផងដែរ, ដូច្នេះធ្វើឱ្យលោកជំទាវប្ដេជ្ញាថា ក្នុងនាមប្រធានសមាគម នឹងយកចិត្តទុកដាក់លើការងារផ្គូផ្គងអ្នកប្រមូលទិញស្វាយដែលជាសមាជិករបស់សមាគម នាំទៅរោងចក្រផលិតតំណាប់ខាងលើ៕

ពត៍មាន​ផ្សេង​ទៀត

លោកជំទាវ ជីប យុទ្ធារី បានលើកទឹកចិត្តអ្នកផលិតខ្មែរអោយកាន់តែផុសផុលបន្ថែមទៀត ក្នុងឱកាសដែលម៉ាតខ្មែរបានបើកសាខាថ្មីគោកឃ្លាង

នារសៀថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំជំនួបរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (Business to Business) សំដៅផ្គូរផ្គងអ្នកផលិតនិងអ្នកចែកចាយផលិតផលខ្មែរសហការគ្នាលើកស្ទួយកិត្យានុភាពជាតិ។ ក្នុងជំនួបនោះដែរមានការចូលរួមពីលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ដែលជាម្ចាស់សិប្បកម្មម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ និងម៉ាតខ្មែរ។ ជាលទ្ធផល ម៉ាតខ្មែរនឹងលើកស្ទួយផលិតផលខ្មែរតាមរយៈការដាក់លក់ផលិតផលម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ...

កម្ពុជាត្រៀមខ្លួនតាំងបង្ហាញ «ស្នាមញញឹមខ្មែរ-ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក

កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងតាំងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមខ្មែរហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលលោក តាមរយៈព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Village de la Francophonie) ជំរុញឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែរីកលូតលាស់។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ទេសចរណ៍ តាមរយៈការបង្ហាញស្នាដៃច្នៃម្ហូបអាហារ ការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជាទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ៩០ ប្រទេស ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់...

លោកជំទាវ ជីប យុទ្ធារី អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក)

ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ, មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ" រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

កិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការរៀបចំកិច្ចពិភាក្សាស្តីពី «គោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) នៅកម្ពុជា» សម្រាប់វិស័យឯកជន។ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដឹកនាំអនុប្រធាន សមាជិក...