កម្ពុជាត្រៀមខ្លួនតាំងបង្ហាញ «ស្នាមញញឹមខ្មែរ-ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក

កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងតាំងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមខ្មែរហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលលោក តាមរយៈព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Village de la Francophonie) ជំរុញឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែរីកលូតលាស់។

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ទេសចរណ៍ តាមរយៈការបង្ហាញស្នាដៃច្នៃម្ហូបអាហារ ការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជាទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ៩០ ប្រទេស ។

នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» (Village de la Francophonie) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កម្ពុជាចាត់ទុកថានេះជាវេទិកាអន្តរជាតិដ៏សំខាន់មួយ សម្រាប់បង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ការច្នៃប្រឌិត និងសក្តានុពលរបស់កម្ពុជា ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ។

ពិសេសនឹងបើកឱកាសឱ្យក្រសួង-ស្ថាប័ន វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សិល្បករ អ្នកផលិតនិងដៃគូអភិវឌ្ឍន៍ចូលរួមបង្ហាញសមិទ្ធផល សក្តានុពលទេសចរណ៍ ផលិតផលវប្បធម៌ និងការវិនិយោគរបស់កម្ពុជាលើឆាកអន្តរជាតិ ដែលស្តង់ និងទីតាំងពិព័រណ៍ទាំងអស់នៅក្នុង Village de la Francophonie នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ។

ក្រសួងទេសចរណ៍ក្នុងនាមម្ចាស់ផ្ទះ អំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន សមាគមឧស្សាហកម្មទេសចរណ៍អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សិល្បករ អ្នកផលិត និងគ្រឹះស្ថានអប់រំ ឱ្យចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ និងរៀបចំសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ផលិតផល និងសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសនិយាយភាសាបារាំង និងពិភពលោក ព្រមទាំងរួមគ្នាបង្ហាញមុខមាត់ និងមោទនភាពជាតិរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាពនេះ។

ក្នុងឱកាសនៅដែរ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិហៅកាត់ CIAECD ក៏បានដឹកនាំសមាជិក សមាជិកា អញ្ជើញចូលរួមក្នុងកម្មវិធីមានសារៈសំខាន់នេះដែរ។ 

ព្រឹត្តិការណ៍នេះគ្រោងនឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតីដ៏ស្រស់បំព្រង ដើម្បីបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជានិងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ជាដើម៕

ពត៍មាន​ផ្សេង​ទៀត

លោកជំទាវ ជីប យុទ្ធារី បានលើកទឹកចិត្តអ្នកផលិតខ្មែរអោយកាន់តែផុសផុលបន្ថែមទៀត ក្នុងឱកាសដែលម៉ាតខ្មែរបានបើកសាខាថ្មីគោកឃ្លាង

នារសៀថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំជំនួបរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (Business to Business) សំដៅផ្គូរផ្គងអ្នកផលិតនិងអ្នកចែកចាយផលិតផលខ្មែរសហការគ្នាលើកស្ទួយកិត្យានុភាពជាតិ។ ក្នុងជំនួបនោះដែរមានការចូលរួមពីលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ដែលជាម្ចាស់សិប្បកម្មម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ និងម៉ាតខ្មែរ។ ជាលទ្ធផល ម៉ាតខ្មែរនឹងលើកស្ទួយផលិតផលខ្មែរតាមរយៈការដាក់លក់ផលិតផលម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ...

លោកជំទាវ ជីប យុទ្ធារី អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក)

ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ, មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ" រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

កិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការរៀបចំកិច្ចពិភាក្សាស្តីពី «គោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) នៅកម្ពុជា» សម្រាប់វិស័យឯកជន។ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដឹកនាំអនុប្រធាន សមាជិក...

Mrs. KONG SAMPHEAVIDA