ដំណើរទស្សនកិច្ច លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” នៅរោងចក្រកែច្នៃតំណាប់ស្វាយ ឆ្ពោះទៅស្វែងរក ទីផ្សារការងារ-តម្លៃ ដៃគូពាណិជ្ជកម្ម ជួយធុរជន និងប្រជាកសិករខ្មែរ !

លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” បានដឹកនាំក្រុមការងារ ចុះធ្វើទស្សនកិច្ចនៅទីតាំងក្រុមហ៊ុនរោងចក្រទំណាប់ស្វាយ ដើម្បីស្វែងយល់ និងបានឃើញផ្ទាល់ភ្នែកអំពីចង្វាក់ផលិតកម្ម ក្នុងគោលបំណងកៀងគរសមាជិកចូលក្នុងសមាគមន៍ ក៏ដូចស្វែងរកដៃគូរពាណិជ្ជកម្ម អាជីវកម្ម និងជួយស្វែងរកកន្លែងការងារជូនប្រជាកសិករ និងទីផ្សារ-តម្លៃ ដែលកសិករដាំ ឬផលិត ហើយលក់ឱ្យរោងចក្រនេះ។ 

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនាពេលថ្មីៗនេះ ចុះដល់ផ្ទាល់ទីតាំងរោងចក្រ ឈ្មោះ ខេមបូឌាន ស៊ីង ខេន ស៊ី ភីន ឯ.ក គ្រប់គ្រងដោយជនជាតិចិន ផលិតតំណាប់ស្វាយ និងស្វែងរកទិញចូលនៅផ្លែស្វាយល្អៗមានគុណភាពពីប្រជាកសិករទៀតផង, ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរោងចក្រផលិតតំណាប់ស្វាយមួយនេះ មានបុគ្គលិកបម្រើការតែចំនួនជាង ១០០នាក់ប៉ុណ្ណោះ ហើយមានតម្រូវការបុគ្គលិកបន្ថែមជាង ១០០នាក់ទៀត, នេះបើតាមការឱ្យដឹងពីសំណាក់ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” ។ 

លោកជំទាវឧកញ៉ាប្រធានសមាគម បានឱ្យដឹងទៀតថា រោងចក្រផលិតតំណាប់ស្វាយ ខេមបូឌាន ស៊ីង ខេន ស៊ី ភីន ឯ.ក នេះ បានប្រមូលទិញផលិតផលផ្លែស្វាយពីប្រជាកសិករខ្មែរ រួចហើយកែច្នៃជាតំណាប់ស្វាយ នាំចេញទៅទីផ្សារប្រទេសចិន, សព្វថ្ងៃរោងចក្រកមានគំរោងពង្រីកការប្រមូលទិញស្វាយស្រស់ប្រចាំថ្ងៃពី ៦០តោន ទៅដល់ ១០០តោនក្នុងមួយថ្ងៃ នៅឆ្នាំ២០២៧ខាងមុខ។ ដូច្នេះគោលបំណងលោកជំទាវប្រធានសមាគម ដែលមកទស្សនកិច្ចនៅរោងចក្រនេះ គឺដូចបានជម្រាបពីខាងលើរួចមកហើយ ក្រៅពីពិនិត្យមើលផ្ទាល់ពីចង្វាក់ផលិតកម្ម គឺដើម្បីកៀងគរ ក្រុមហ៊ុន សហគ្រាស រោងចក្រផ្សេងៗចូលជាសមាជិករបស់សមាគម និងស្វែងរកដៃគូរអាជីវកម្មជូនប្រជាកសិករខ្មែរ និងធុរជនផ្សេងៗ។ 

ជាចុងក្រោយ លោកជំទាវប្រធានសមាគម បានឱ្យដឹងថា លោកជំទាវ បានជម្រាបជូនពីតម្រូវការកម្មកររបស់រោងចក្រ ខេមបូឌាន ស៊ីង ខេន ស៊ី ភីន ឯ.ក ខាងលើ ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចរាល់ហើយ, ហើយក្រសួងសម្ដែងនូវភាពរីករាយសហការ និងស្នើសុំកិច្ចសហការពីលោកជំទាវវិញផងដែរ, ដូច្នេះធ្វើឱ្យលោកជំទាវប្ដេជ្ញាថា ក្នុងនាមប្រធានសមាគម នឹងយកចិត្តទុកដាក់លើការងារផ្គូផ្គងអ្នកប្រមូលទិញស្វាយដែលជាសមាជិករបស់សមាគម នាំទៅរោងចក្រផលិតតំណាប់ខាងលើ៕

ពត៍មាន​ផ្សេង​ទៀត

តំណាងសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួម សិក្ខាសាលាស្តីពី “ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់...

ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប

កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប ទីតាំងនៅភូមិ តាំងស្រឹង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ជាជនជាតិចិន ភាគហ៊ុនជប៉ុន ចំពោះថ្មម៉ាបទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន និងអាមេរិក ព្រោះរោងចក្រនេះជារោងចក្រឡើងផ្សារហ៊ុនប្រទេសចិន...

សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និង ធុរជននានា រួមគ្នាដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា !

" សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ " រួមជាមួយសហការីក្រុមការងារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបំផុសស្មារតីរួបរួមគ្នារវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន បន្តដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនទៀត...

ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ អមដោយអនុប្រធាន ដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើលផ្ទាល់ខ្សែចង្វាក់អាជីវកម្ម ដៃគូពាណិជ្ជកម្ម និងទទួលរង្វាន់លើកទឹកចិត្ត ពីផលិតផលលើកសម្រស់ ម៉ាក R3R របស់ក្រុមហ៊ុន R3 International នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង លើកសម្រស់ R3 International បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដាក់ទុន និងចាប់ដៃគូពាណិជ្ជកម្មនៅជុំវិញពិភពលោក ជាពិសេសទីផ្សារនៅតំបន់អាស៊ាន និងក្នុងប្រទេសកម្ពុជា បានអញ្ជើញ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ, អមដោយអនុប្រធាន និងក្រុមការងារ ចូលរួមពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលមានការផ្ដល់រង្វាន់លើកទឹកចិត្តផងដែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ ពិធីដ៏សំខាន់នេះ បានផ្ដល់ឱកាសជូនដល់បណ្ដាញសាខា ក៏ដូចប្រធានសមាគមពាណិជ្ជកម្មនីមួយៗ...