ទំព័រដើម
អំពីយើង
ព័ត៌មាន
ព្រឹត្តិការណ៍
សមាជិក
ទំនាក់ទំនង
ការស្វែងរក
ទំព័រដើម
អំពីយើង
ព័ត៌មាន
ព្រឹត្តិការណ៍
សមាជិក
ទំនាក់ទំនង
Go
Search
ទំព័រដើម
អំពីយើង
ព័ត៌មាន
ព្រឹត្តិការណ៍
សមាជិក
ទំនាក់ទំនង
Go
Search
See our latest stories
written by our lovely staff members
លោកជំទាវ ជីប យុទ្ធារី បានលើកទឹកចិត្តអ្នកផលិតខ្មែរអោយកាន់តែផុសផុលបន្ថែមទៀត ក្នុងឱកាសដែលម៉ាតខ្មែរបានបើកសាខាថ្មីគោកឃ្លាង
ខែកញ្ញា 25, 2026
នារសៀថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំជំនួបរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម (Business to Business) សំដៅផ្គូរផ្គងអ្នកផលិតនិងអ្នកចែកចាយផលិតផលខ្មែរសហការគ្នាលើកស្ទួយកិត្យានុភាពជាតិ។ ក្នុងជំនួបនោះដែរមានការចូលរួមពីលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ដែលជាម្ចាស់សិប្បកម្មម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ អង្ករសំរូបខ្មែរ និងម៉ាតខ្មែរ។ ជាលទ្ធផល ម៉ាតខ្មែរនឹងលើកស្ទួយផលិតផលខ្មែរតាមរយៈការដាក់លក់ផលិតផលម្ស៉ៅស៊ុបខ្មែរ វ៉តម្រុំខ្មែរ...
កម្ពុជាត្រៀមខ្លួនតាំងបង្ហាញ «ស្នាមញញឹមខ្មែរ-ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក
ខែកញ្ញា 25, 2026
កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងតាំងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមខ្មែរហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលលោក តាមរយៈព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Village de la Francophonie) ជំរុញឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែរីកលូតលាស់។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ទេសចរណ៍ តាមរយៈការបង្ហាញស្នាដៃច្នៃម្ហូបអាហារ ការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជាទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ៩០ ប្រទេស ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់...
លោកជំទាវ ជីប យុទ្ធារី អញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក)
ខែសីហា 29, 2026
ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ, មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ" រវាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក) ក្រោមវត្តមានចូលរួមជាសក្ខីភាពដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
កិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជា
ខែសីហា 12, 2026
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការរៀបចំកិច្ចពិភាក្សាស្តីពី «គោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) នៅកម្ពុជា» សម្រាប់វិស័យឯកជន។ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដឹកនាំអនុប្រធាន សមាជិក...
រដ្ឋ-ឯកជន រួមកម្លាំង ដាក់ចេញវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឡើងវិញ ដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា!
ខែសីហា 5, 2026
លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមន៍ សហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា-អន្តរជាតិ បានដឹកនាំអនុប្រធាន សមាជិក សមាជិកា នៃសមាគមចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន...
សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិចុះ MOU ជាមួយមន្ទីរពេទ្យជោរៃភ្នំពេញសម្រាប់ការបញ្ចុះតម្លៃព្យាបាលដល់សមាជិកសមាគម
ខែកក្កដា 19, 2026
នៅពេលនេះ សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ហៅកាត់ CIAECD បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យជោរៃភ្នំពេញដោយផ្តល់ឱកាសដល់សមាជិករបស់សមាគមទទួលបានការបញ្ចុះតម្លៃនៅពេលទៅទទួលការព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ។ ដោយមើលឃើញពីសារៈសំខាន់នៃភាពដៃគូគ្នាសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ និងមន្ទីរពេទ្យជោរៃភ្នំពេញសហការគ្នា និងមានគោលដៅរួមធ្វើយ៉ាងណាឱ្យសមាជិករបស់សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិទាំងអស់ទទួលបានសេវាកម្មពិនិត្យ និង ព្យាបាលជំងឺប្រកបដោយគុណភាពនៅមន្ទីរពេទ្យជោរៃភ្នំពេញជាមួយនឹងការបញ្ចុះថ្លៃ១០ភាគរយ។ ការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគម និងមន្ទីរពេទ្យខាងលើនេះដែរ នឹងត្រូវអនុវត្តមានរយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០២៦នេះរហូតដល់ដំណាច់ឆ្នាំ២០២៨ ក្នុងនោះអ្នកជំងឺដែលជាសមាជិករបស់សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ទាំងអស់នៅពេលទៅទទួលការពិនិត្យ ឬព្យាបាលជំងឺនៅមន្ទីរពេទ្យជោរៃភ្នំពេញដោយគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអមជាមួយកាតសមាជិកសមាគម ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ថ្នាក់ដឹកនាំសមាគមដែលតែងតែយកចិត្តទុកដាក់...
តំណាងសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួម សិក្ខាសាលាស្តីពី “ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨”
ខែឧសភា 6, 2026
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨ ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់...
ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប
ខែមេសា 18, 2026
កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ បានដឹកនាំក្រុមការងារសមាគម ចុះទស្សនកិច្ចនៅរោងចក្រដាប់ប៊ែលយូអិល ស៊ូភើ ស្ដូន ឯ.ក ផលិតថ្មម៉ាប ទីតាំងនៅភូមិ តាំងស្រឹង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ជាជនជាតិចិន ភាគហ៊ុនជប៉ុន ចំពោះថ្មម៉ាបទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន និងអាមេរិក ព្រោះរោងចក្រនេះជារោងចក្រឡើងផ្សារហ៊ុនប្រទេសចិន...
1
2
ទំព័រ 1 នៃ 2