See our latest stories

written by our lovely staff members

ដំណើរទស្សនកិច្ច លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” នៅរោងចក្រកែច្នៃតំណាប់ស្វាយ ឆ្ពោះទៅស្វែងរក ទីផ្សារការងារ-តម្លៃ ដៃគូពាណិជ្ជកម្ម ជួយធុរជន និងប្រជាកសិករខ្មែរ !

លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធាន " សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ " បានដឹកនាំក្រុមការងារ ចុះធ្វើទស្សនកិច្ចនៅទីតាំងក្រុមហ៊ុនរោងចក្រទំណាប់ស្វាយ ដើម្បីស្វែងយល់ និងបានឃើញផ្ទាល់ភ្នែកអំពីចង្វាក់ផលិតកម្ម ក្នុងគោលបំណងកៀងគរសមាជិកចូលក្នុងសមាគមន៍ ក៏ដូចស្វែងរកដៃគូរពាណិជ្ជកម្ម អាជីវកម្ម និងជួយស្វែងរកកន្លែងការងារជូនប្រជាកសិករ និងទីផ្សារ-តម្លៃ ដែលកសិករដាំ ឬផលិត ហើយលក់ឱ្យរោងចក្រនេះ។  ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនាពេលថ្មីៗនេះ ចុះដល់ផ្ទាល់ទីតាំងរោងចក្រ ឈ្មោះ ខេមបូឌាន ស៊ីង ខេន...

សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និង ធុរជននានា រួមគ្នាដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា !

" សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ " រួមជាមួយសហការីក្រុមការងារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបំផុសស្មារតីរួបរួមគ្នារវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន បន្តដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនទៀត...

ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ អមដោយអនុប្រធាន ដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើលផ្ទាល់ខ្សែចង្វាក់អាជីវកម្ម ដៃគូពាណិជ្ជកម្ម និងទទួលរង្វាន់លើកទឹកចិត្ត ពីផលិតផលលើកសម្រស់ ម៉ាក R3R របស់ក្រុមហ៊ុន R3 International នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង លើកសម្រស់ R3 International បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដាក់ទុន និងចាប់ដៃគូពាណិជ្ជកម្មនៅជុំវិញពិភពលោក ជាពិសេសទីផ្សារនៅតំបន់អាស៊ាន និងក្នុងប្រទេសកម្ពុជា បានអញ្ជើញ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ, អមដោយអនុប្រធាន និងក្រុមការងារ ចូលរួមពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលមានការផ្ដល់រង្វាន់លើកទឹកចិត្តផងដែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ ពិធីដ៏សំខាន់នេះ បានផ្ដល់ឱកាសជូនដល់បណ្ដាញសាខា ក៏ដូចប្រធានសមាគមពាណិជ្ជកម្មនីមួយៗ...

លោក-អ្នក មិនត្រឹមតែបានប្រើដើម្បីលើកសម្រស់ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ចំណូល !ផលិតផលសម្រស់របស់ប្រទេសសិង្ហបុរី ទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់អតិថិជន ក្នុងពិព័រណ៍ផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care និងកំពុងផ្គូផ្គងដៃគូអាជីវកម្ម-ពាណិជ្ជកម្មយ៉ាងសកម្ម

ផលិតផលគ្រឿងសម្អាង លើកសម្រស់ ច្រើនមុខ ច្រើនប្រភេទ របស់ប្រទេសសិង្ហបុរី នាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដោយសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ សហការជាមួយ ក្រុមហ៊ុន R3 International ម្ចាស់ដើម នៃប្រទេសសិង្ហបុរី ទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយប្រសិនបើ លោក-អ្នក ចាប់អារម្មណ៍ធ្វើពាណិជ្ជកម្ម ឬចាប់ដៃគូពាណិជ្ជកម្ម សមាគមអភិវឌ្ឍន៍នឹងសម្របសម្រួលបច្ចេកទេសផ្សេងៗ និងផ្លូវច្បាប់ ខណៈ ក្រុមហ៊ុន R3 International...